ជនគណនា 13:19 - អាល់គីតាប19 តើស្រុកដែលពួកគេរស់នៅនោះល្អ ឬអាក្រក់ តើក្រុងដែលពួកគេរស់នៅ ជាជំរំ ឬជាក្រុងដែលមានកំពែងរឹងមាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 តើស្រុកដែលគេរស់នៅនោះល្អ ឬអាក្រក់ ហើយក្រុងដែលគេរស់នៅនោះ ជាជំរំ ឬជាកំផែងមាំមួន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 តើស្រុកដែលពួកគេរស់នៅនោះ ល្អ ឬអាក្រក់ តើក្រុងដែលពួកគេរស់នៅជាជំរំ ឬជាក្រុងដែលមានកំពែងរឹងមាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ហើយស្រុកដែលគេនៅនោះ តើល្អ ឬអាក្រក់ នឹងទីលំនៅទាំងប៉ុន្មានរបស់គេ តើជាយ៉ាងណា សុទ្ធតែជារោងត្រសាល ឬជាទីក្រុងដ៏មាំមួន សូមមើលជំពូក |
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។