ចោទិយកថា 9:4 - អាល់គីតាប4 ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក កំចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថាអុលឡោះតាអាឡាប្រទានស្រុកនេះឲ្យអ្នក ព្រោះតែអ្នកសុចរិតឡើយ។ អុលឡោះតាអាឡាដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបណ្តេញគេ ពីមុខអ្នកចេញហើយ នោះមិនត្រូវគិតក្នុងចិត្តថា ព្រះយេហូវ៉ាបាននាំខ្ញុំចូលមកកាន់កាប់ស្រុកនេះ ព្រោះតែខ្ញុំសុចរិតនោះឡើយ តែដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាបណ្តេញគេចេញពីមុខអ្នក ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កម្ចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថា ព្រះអម្ចាស់ប្រទានស្រុកនេះឲ្យអ្នក ព្រោះតែអ្នកសុចរិតឡើយ។ ព្រះអម្ចាស់ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានបណ្តេញគេពីមុខឯងចេញហើយ នោះកុំឲ្យឯងនឹកក្នុងចិត្តថា ព្រះយេហូវ៉ាទ្រង់បាននាំអញចូលមកចាប់យកស្រុកនេះ ដោយព្រោះតែអញមានសេចក្ដីសុចរិតនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាទ្រង់បណ្តេញគេពីមុខឯងចេញទៅនោះ សូមមើលជំពូក |
ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រអែលថា: អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើង ដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។
មិនត្រូវថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក តាមរបៀបថ្វាយបង្គំព្រះរបស់ប្រជាជាតិនានាឡើយ។ ប្រជាជាតិទាំងនោះប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ដើម្បីគោរពបម្រើព្រះរបស់ខ្លួនជាអំពើដែលអុលឡោះតាអាឡាមិនពេញចិត្ត។ សូម្បីតែកូនប្រុសកូនស្រីរបស់ពួកគេ ក៏ពួកគេយកទៅដុត ជាគូរបាន ដល់ព្រះទាំងនោះដែរ។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។
ទ្រង់ហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្របរិសុទ្ធរបស់ទ្រង់។ ទ្រង់ត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគម្រោងការ និងស្របតាមគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសា តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។