Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:14 - អាល់គីតាប

14 នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​ហ៊ូកុំ និង​វិន័យ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ខ្ញុំ​ឲ្យ​បង្រៀន​អ្នក​រាល់​គ្នា អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​ច្បាប់ និង​វិន័យ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«នេះ​ជា​ហ៊ូកុំ​ផ្សេងៗ ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​អនុវត្ត​តាម:


ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្ម‌សិទ្ធិ


អុលឡោះ​បាន​បង្ហាញ​សម្ពន្ធ​មេត្រី​របស់​ទ្រង់​ដល់​អ្នក​រាល់​គ្នា គឺ​ទ្រង់​ប្រទាន​បទ​បញ្ជា​ទាំង​ដប់​ប្រការ ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ទ្រង់​បាន​ចារ​ហ៊ូកុំ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។


«នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទ្រង់​មាន​ភិន​ភាគ​បែប​ណា​ឡើយ ហេតុ​នេះ​តោង​ប្រយ័ត្ន​ស្មារតី


មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម