ចោទិយកថា 30:4 - អាល់គីតាប4 ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្តី ក៏អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ទោះបើពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានទៅនៅដល់ទីបំផុតនៃជើងមេឃក៏ដោយ ក៏ព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រមូល ហើយនាំយកអ្នកពីទីនោះមកវិញដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្ដី ក៏ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ទោះបើពួកឯងដែលត្រូវខ្ចាត់ខ្ចាយនោះ បានទៅនៅដល់ទីបំផុតនៃជើងមេឃក៏ដោយ គង់តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រមូល ហើយនាំយកឯងពីទីនោះមកវិញដែរ សូមមើលជំពូក |
ប្រសិនបើអ្នករាល់គ្នាវិលមករកអុលឡោះតាអាឡាវិញ បងប្អូន និងកូនចៅរបស់អ្នករាល់គ្នា មុខជាទទួលការអាណិតមេត្តាពីសំណាក់អស់អ្នកដែលចាប់ពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកវិញ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តែងតែប្រណីសន្តោស ទ្រង់ប្រកបដោយចិត្តអាណិតអាសូរ។ ប្រសិនបើអ្នករាល់គ្នាវិលមករកទ្រង់វិញនោះ ទ្រង់នឹងមិនបែរមុខចេញពីអ្នករាល់គ្នាឡើយ»។