Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:59 - អាល់គីតាប

59 អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សំដែង​ការ​អស្ចារ្យ​ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ​ដែល​ពុំ​អាច​មើល​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 នោះ​ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​សេចក្ដី​វេទនាយ៉ាង​ចំឡែកមក​លើ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក គឺជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​នៅ​ជាប់​ជា​យូរ និង​ជំងឺ​ធ្ងន់ៗ ហើយ​នៅ​ជាប់​ជា​យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សម្តែង​ការ​អស្ចារ្យ ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ ដែល​ពុំ​អាច​មើល​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចំឡែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ នឹង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:59
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ សូម​មើល​មក​ចុះ! តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ! នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!


ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹង សំពត់​របស់​នាង នាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​នាង នាង​ផុង​ខ្លួន​ជ្រៅ​ពេក គ្មាន​នរណា​អាច​សំរាល​ទុក្ខ​នាង​ឡើយ។ «ឱអុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ទុក្ខ​វេទនា របស់​ខ្ញុំ​ផង សត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ហើយ!»


ស្ដេច​ទាំង‌ឡាយ​នៅ​លើ​ផែនដី ព្រម​ទាំង​មនុស្ស‌ម្នា​ក្នុង​លោក​ទាំង​មូល ពិបាក​ជឿ​ថា បច្ចា‌មិត្ត​អាច​ចូល​មក​ក្នុង ក្រុង​យេរូ‌សាឡឹម​បាន​យ៉ាង​នេះ។


ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​បន្ទូល​របស់​ទ្រង់ គឺ​ទ្រង់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។


ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​គូរបាន គ្មាន​ស្ដូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ។


កិត្ដិនាម​របស់​អ៊ីសា​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អ៊ីព្លេស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​អ៊ីសា អ៊ីសា​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។


ដ្បិត​ពេល​នោះ ជា​ពេល​មាន ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក គឺ​ចាប់​ពី​ពេល​ដែល​អុលឡោះ​បង្កើត​អ្វីៗ​ទាំង​អស់ មក​ទល់​សព្វ​ថ្ងៃ​ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។


បណ្តាសា​ទាំង​នេះ​ជា​ទី​សំគាល់ និង​ជា​ការ​អស្ចារ្យ សម្រាប់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។


ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ហ៊ូកុំ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​នាម​ដ៏​រុង‌រឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទេ


អុលឡោះ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។


ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប​ឆេះ រាល​ដាល​រហូត​ទៅ​ដល់​ក្នុង​ផ្នូរ​ខ្មោច។ ភ្លើង​នេះ​នឹង​ឆាប​ឆេះ​ផែនដី និង​ភោគ​ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាប​ឆេះ​គ្រឹះ​របស់​ភ្នំ​នា​នា​ផង។


យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង យើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដី មិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម