Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 27:9 - អាល់គីតាប

9 បន្ទាប់​មក​ម៉ូសា និង​អ៊ីមុាំ​លេវី​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដូច​តទៅ៖ «អ៊ីស្រ‌អែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្តាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​លេវី ដែល​ជា​សង្ឃ បាន​ថ្លែង​ទៅ​កាន់​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ចូរ​ស្ងាត់​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​អ៊ីស្រា‌អែល​អើយ ថ្ងៃ​នេះ អ្នក​បាន​ត្រឡប់​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បន្ទាប់​មក លោក​ម៉ូសេ និង​បូជា‌ចារ្យ*​លេវី ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ៖ «អ៊ីស្រា‌អែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​ម៉ូសេ នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ចូរ​នៅ​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​ពួក​អ៊ីស្រាអែល​អើយ នៅ​ថ្ងៃ​នេះ ឯង​បាន​ត្រឡប់​ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 27:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​ពង្រឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​រហូត​ត​ទៅ ហើយ​ទ្រង់​ក៏​បាន​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ​ដែរ។


តែ​ឥឡូវ​នេះ​បង​ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​អុលឡោះ​វិញ។ បង​ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច


ដូច្នេះ ចូរ​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​អុលឡោះដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ»។


ចូរ​ចារឹក​ហ៊ូកុំ​ទាំង​នេះ​នៅ​លើ​ថ្ម​ឲ្យ​បាន​ច្បាស់ៗ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម