Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 24:20 - អាល់គីតាប

20 ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេល​ណា​អ្នក​វាយ​ជម្រុះ​ផល​ពី​ដើម​អូលីវ​របស់​អ្នក​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ណា​ឯង​វាយ​ជំរុះ​ផល​ពី​ដើម​អូលីវ​របស់​ឯង​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ នឹង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 24:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​បេះ​ផ្លែ​ទំពំាង​បាយ‌ជូរ​ដែល​នៅ​សេស​សល់​ក្នុង​ចម្ការ​របស់​អ្នក​ឲ្យ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។


ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្តាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី​មេ​ម៉ាយ​រើស ដើម្បី​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។


ពេល​ណា​អ្នក​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម