ចោទិយកថា 18:6 - អាល់គីតាប6 ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលអុលឡោះតាអាឡា ជ្រើសរើស សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប្រសិនបើមានពួកលេវីណាម្នាក់ ចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលគាត់កំពុងរស់នៅ ហើយមានបំណងចង់ទៅកន្លែងមួយ ដែលព្រះយេហូវ៉ានឹងជ្រើសរើស គាត់អាចទៅបាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 បើមានពួកលេវីណាម្នាក់ចេញពីទីក្រុងឯងណាមួយ ក្នុងបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់ ជាទីលំនៅរបស់គេ មកដោយបំណងចិត្តដ៏ពោរពេញដល់កន្លែងដែលព្រះយេហូវ៉ានឹងរើស សូមមើលជំពូក |
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។