Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 12:1 - អាល់គីតាប

1 «នេះ​ជា​ហ៊ូកុំ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ ទុក​ជា​កម្ម‌សិទ្ធិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «នេះ​ជា​ច្បាប់ និង​ជា​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ​បុរសរបស់​អ្នក​រាល់គ្នា បាន​ប្រទាន​ឲ្យអ្នក​រាល់​គ្នា​កាន់​កាប់ រហូត​អស់​មួយ​ជីវិត​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែន‌ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «នេះ​ជា​ច្បាប់ និង​វិន័យ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​ទុក​ជា​កម្មសិទ្ធិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​ច្បាប់ នឹង​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង បាន​ប្រទាន​ឲ្យ​ទទួល​យក រហូត​ដល់​គ្រប់​១​ជីវិត​ដែល​ឯង​រាល់​គ្នា​រស់​នៅ​លើ​ផែនដី

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 12:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ធ្វើ​ដូច្នេះ​ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ទ្រង់​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ទ្រង់​ប្រទាន​ឲ្យ​ដូន‌តា​របស់​យើង​ខ្ញុំ។


ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី មិន​ខុស​ពី​ជីវិត​របស់​អ្នក​ដែល​គេ​បង្ខំ ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ទេ ហើយ​អាយុ​ជីវិត​របស់​គេ ក៏​មិន​ខុស​ពី អាយុ​ជីវិត​របស់​អ្នក​ស៊ី​ឈ្នួល​ដែរ។


អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​អុលឡោះ‌តាអាឡា! ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ម្ចាស់​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!


សូម​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ ដោយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់។


ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​កិត្តិនាម អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។


យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ហ៊ូកុំ និង​គោរព​ពាក្យ​បង្គាប់​របស់​យើង គឺ​ត្រូវ​ប្រតិបត្តិ​តាម​ជា‌និច្ច។


អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។


ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។


នៅ​គ្រា​នោះ​ខ្ញុំ​បាន​បង្គាប់​ពួក​គេ ដូច​តទៅ: “អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់​អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។


ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង​ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។


ម៉ូសា​បាន​ប្រកាស​អំពី​ដំបូន្មាន ហ៊ូកុំ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា​ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។


ម៉ូសា​បាន​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់ៈ នេះ​ជា​ហ៊ូកុំ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្តី​ទាំង​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម