Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 1:8 - អាល់គីតាប

8 គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់ អំពី​សេចក្ដី​ស្រឡាញ់​ដែល​រស‌អុលឡោះ​ប្រទាន​មក​បង​ប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ហើយ​គាត់​បាន​ប្រាប់ឲ្យ​យើង​ដឹង​អំពី​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ក្នុង​ព្រះវិញ្ញាណ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ហើយ​គាត់​ក៏​បាន​ប្រាប់​យើង​ឲ្យដឹង​ដែរ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះវិញ្ញាណ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ហើយ​គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​មក​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​គាត់​បាន​ថ្លែង​ប្រាប់​យើង​ខ្ញុំ ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដោយ​នូវ​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង




កូឡុស 1:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង ក៏​នឹង​ត្រូវ​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឃើញ​ច្បាស់​ដែរ។


បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​រស‌អុលឡោះ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ​ដោយ​អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ​ផង


សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ដ​ឡើយ ព្រោះ​អុលឡោះ​បាន​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មក​ក្នុង​ចិត្ដ​យើង ដោយ​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​យើង។


រីឯ​ផល​ដែល​កើត​មក​ពី​រស‌អុលឡោះ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ដ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ចិត្ដ​សន្តោស មេត្ដា ជំនឿ


ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង​ប្អូន​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់


ដ្បិត​អុលឡោះ​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ទ្រង់​ប្រទាន​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ដ​ធ្ងន់។


បង​ប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង​ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បង​ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ដ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម