កិច្ចការ 8:27 - អាល់គីតាប27 នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយនាក់ ជាមនុស្សកម្រៀវ លោកជាមន្ដ្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់រាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹម សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 គាត់ក៏ក្រោកឡើង ចេញដំណើរទៅ។ ពេលនោះ មើល៍! មានមហាតលិកជនជាតិអេត្យូពីម្នាក់ ជាមន្ត្រីរាជវាំងរបស់កានដេសមហាក្សត្រិយានីនៃអេត្យូពី លោកត្រួតលើរាជ្យទ្រព្យទាំងមូលរបស់ព្រះនាង។ លោកបានមកយេរូសាឡិមដើម្បីថ្វាយបង្គំ សូមមើលជំពូកKhmer Christian Bible27 ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅ។ មានជនជាតិអេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវ ហើយជាមន្ដ្រីរាជវាំងរបស់ព្រះនាងកាន់ដេសដែលជាមហាក្សត្រិយានីរបស់ជនជាតិអេធីយ៉ូពី។ គាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ព្រះនាង។ គាត់បានមកក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 លោកក៏ក្រោកឡើង ហើយចេញដំណើរទៅ។ មានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកម្រៀវ ជាមន្ត្រីរបស់ព្រះនាងកានដេស មហាក្សត្រិយានីរបស់សាសន៍អេធីយ៉ូពី ហើយលោកជាអ្នកគ្រប់គ្រងរាជទ្រព្យទាំងប៉ុន្មានរបស់ព្រះនាង។ លោកបានមកក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូប ជាមនុស្សកម្រៀវ* លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវ ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ សូមមើលជំពូក |
នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប នឹងនាំជំនូន មកជូនអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល គឺសាសន៍ដែលមនុស្សទាំងជិត ទាំងឆ្ងាយ ស្ញែងខ្លាច ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សាសន៍នេះនឹងនាំជំនូនមកជូននៅភ្នំស៊ីយ៉ូន ជាកន្លែងដែលនាមរបស់អុលឡោះតាអាឡាស្ថិតនៅ។
អុលឡោះតាអាឡាមានបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “អុលឡោះនៅជាមួយអស់លោកពិតមែន ក្រៅពីទ្រង់ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។
យើងនឹងដាក់ទីសំគាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
«ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពីថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះអ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។
នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នាងបានមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ប្រសាសន៍របស់ស៊ូឡៃម៉ាន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងស៊ូឡៃម៉ានទៅទៀត»។