Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:12 - អាល់គីតាប

12 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស​ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​អ៊ីមុាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 “នៅគ្រានោះ ខ្ញុំព្រះបាទ​បាន​ធ្វើដំណើរ​ទៅ​ដាម៉ាស់ ដោយ​ទទួល​សិទ្ធិអំណាច និង​ការអនុញ្ញាត​ពី​ពួក​នាយកបូជាចារ្យ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដូច្នេះ​ហើយ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់​ដោយ​មាន​សិទ្ធិ​អំណាច​ និង​ការ​អនុញ្ញាត​ពី​ពួក​សម្ដេច​សង្ឃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 «ក្នុង​គោល​បំណង​នេះ ទូល​បង្គំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ពួក​សង្គ្រាជ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​នាយក​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នៅ​គ្រា​នោះ ទូលបង្គំ​បាន​ទទួល​អំណាច នឹង​សេចក្ដី​បង្គាប់​មក​ពី​ពួក​សង្គ្រាជ ហើយ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ឯ​ក្រុង​ដាម៉ាស

សូមមើលជំពូក ចម្លង




កិច្ចការ 26:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​បង្កើត​ច្បាប់​អយុត្តិធម៌ ហើយ​ចេញ​បទ‌បញ្ជា ដើម្បី​ជិះ‌ជាន់​ប្រជា‌ជន អ្នក​នោះ​នឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។


កាល​យេរេមា​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​គាត់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ចប់​សព្វ​គ្រប់​ហើយ ក្រុម​អ៊ីមុាំ ក្រុម​ណាពី និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​ចាប់​គាត់ ទាំង​ពោល​ថា៖ «ឯង​ត្រូវ​តែ​ស្លាប់! ឯង​ត្រូវ​តែ​ស្លាប់!


ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​អ៊ីសា​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ ដើម្បី​ឲ្យ​គេ​ចាប់​អ៊ីសា។


ហើយ​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​មែន គឺ​ខ្ញុំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​អ៊ីមុាំ ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់ ជា​ច្រើន​នាក់​យក​ទៅ​ឃុំ‌ឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ខ្ញុំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។


សូម​ជម្រាប​ស្តេច នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត​ចាំង​ពី​លើ​មេឃ​មក​លើ​ខ្ញុំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ខ្ញុំ។


ក្រោយ​បង្អស់ គាត់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម