Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:5 - អាល់គីតាប

5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 លោក​មានប្រសាសន៍​ទៀត​ថា​៖ “ដូច្នេះ ពួក​អ្នក​មានអំណាច​ក្នុង​អ្នករាល់គ្នា​ចុះទៅជាមួយ​ខ្ញុំ ហើយ​ប្រសិនបើ​បុរស​នោះ​មាន​អ្វី​ខុស ចូរ​ចោទប្រកាន់​គាត់​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ដូច្នេះ​ គាត់​ក៏​និយាយ​ថា៖​ «​ បើសិន​ជា​បុរស​នោះ​មាន​កំហុស​អ្វី​ សូម​ឲ្យ​ពួក​អ្នក​មាន​ឥទ្ធិពល​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​ចោទប្រកាន់​គាត់​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ក្នុង​ចំណោម​អស់​លោក អ្នក​ណា​ដែល​មាន​អំណាច សូម​អញ្ជើញ​ទៅ​ជា‌មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា​អ្នក​នោះ​មាន​ទោស​អ្វី សុំ​ចោទ​ប្រកាន់​គាត់ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថ‌ភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា​បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ លោក​ប្រាប់​ថា ចូរ​អស់​អ្នក​ដែល​មាន​អំណាច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចុះ​ទៅ​ជា​មួយ​គ្នា បើ​មនុស្ស​នោះ​មាន​ទោស​អ្វី នោះ​ត្រូវ​ឲ្យ​ចោទ​ប្រកាន់​វា​ចុះ

សូមមើលជំពូក ចម្លង




កិច្ចការ 25:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «ជន‌ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់‌ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ដ​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។


បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បញ្ជូន​គាត់​មក​ឯក‌ឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯក‌ឧត្ដម​តែ​ម្ដង»។


ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។


ខ្ញុំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន‌ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការ‌ពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។


ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ដ​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្ដែ ដោយ​ខ្លួន​គាត់​ផ្ទាល់ បាន​សុំ​ឡើង​ទៅ​ស្តេច​អធិ‌រាជ ខ្ញុំ​ក៏​សម្រេច​ចិត្ដ​បញ្ជូន​គាត់​ទៅ​ស្តេច។


ប៉ុន្ដែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​សេសា‌រា​ឯ‌ណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​បន្ដិច​ទៀត​ដែរ។


លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសា‌រា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម