Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:34 - អាល់គីតាប

34 គាត់​បាន​នាំ​អ្នក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀប‌ចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 គាត់​នាំ​ប៉ូល និងស៊ីឡាស​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​អាហារ​ឲ្យ​ពួកគេ​ហូប​។ គាត់​ត្រេកអរយ៉ាងខ្លាំង​ជាមួយក្រុមគ្រួសារ ដោយសារ​បាន​ជឿ​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 បន្ទាប់មក​ ឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ​ និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់​ ហើយ​ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​អរសប្បាយ​ណាស់​ ដោយ​បាន​ជឿ​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 គាត់​បាន​នាំ​លោក​ទាំង​ពីរ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​ចំ​ម្ហូប​អាហារ​ជូន។ គាត់​មាន​ចិត្ត​អរ​សប្បាយ រួម​ជាមួយ​ក្រុម​គ្រួ​សារ​ទាំង​មូល​របស់​គាត់ ដោយ​ព្រោះ​គាត់​បាន​ជឿ​ដល់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 16:34
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។


ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែអុលឡោះ‌តាអាឡា ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ម្ចាស់​របស់​ខ្ញុំ ដ្បិត​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។ ទ្រង់​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។


យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។


សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​អ៊ីសា​ដោយ​អំណរ។


លោក​លេវី​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​អ៊ីសា នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។


គាត់​នឹង​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​មូល”។


បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។


លុះ​ភ្លឺ​ឡើង ពួក​អាជ្ញាធរ​បាន​ចាត់​តម្រួត​ឲ្យ​ទៅ​ប្រាប់​ឆ្មាំ​គុក​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!»។


ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ដ​គំនិត​គ្នា​ព្យាយាម​ចូល​ម៉ាស្ជិទ ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ​ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ដ​ស្មោះ​សរ​ផង។


កាល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ រស​នៃ​អុលឡោះ‌ជាអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ដ្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ដ្រី​បន្ដ​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ដ​ត្រេក​អរ​សប្បាយ។


សូម​អុលឡោះ ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម​ប្រោស​បង​ប្អូន​ដែល​មាន​ជំនឿ ឲ្យ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​សេចក្ដី​សុខ‌សាន្ដ​គ្រប់​ប្រការ ដើម្បី​ឲ្យ​បង​ប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ​ហៀរ​ដោយ​អំណាច​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​សំរុះ‌សំរួល​ឲ្យ​យើង​ជា​នា​នឹង​អុលឡោះ​វិញ​នៅ​ពេល​នេះ។


ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​អុលឡោះ។


រីឯ​ផល​ដែល​កើត​មក​ពី​រស‌អុលឡោះ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ដ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ចិត្ដ​សន្តោស មេត្ដា ជំនឿ


ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង​ប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរដ៏​បរិបូណ៌។


ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ដ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ដ​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​មាន​ចិត្ដ​ស្ងប់។


កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ដ និង​តាម​សេចក្ដី​ពិតវិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម