ពួកគេនាំគ្នាចូលទៅជួបស្ដេច ជម្រាបអំពីរាជបំរាមនោះថា៖ «សូមជម្រាបស្តេច តើស្តេចបានចុះហត្ថលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីស្តេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ស្តេចឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។