កិច្ចការ 14:27 - អាល់គីតាប27 កាលអ្នកទាំងពីរមកដល់ លោកប្រមូលក្រុមជំអះឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបានធ្វើជាមួយពួកអ្នក និងរៀបរាប់អំពីរបៀបដែលអុលឡោះបើកផ្លូវឲ្យសាសន៍ដទៃជឿ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 លុះបានទៅដល់ ហើយប្រមូលក្រុមជំនុំមកជួបជុំគ្នា ពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ និងការដែលព្រះបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។ សូមមើលជំពូកKhmer Christian Bible27 ពេលពួកគាត់មកដល់ ក៏ប្រមូលក្រុមជំនុំមកជួបជុំគ្នា ហើយរៀបរាប់ប្រាប់ពួកគេពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកគាត់ និងពីរបៀបដែលព្រះអង្គបើកទ្វារនៃជំនឿឲ្យសាសន៍ដទៃ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ពេលទៅដល់ហើយ ពួកលោកក៏ហៅក្រុមជំនុំមកជួបជុំគ្នា ហើយប្រកាសប្រាប់ពីអស់ទាំងការដែលព្រះបានធ្វើ និងពីរបៀបដែលព្រះអង្គបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឲ្យសាសន៍ដទៃជឿ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 លុះដល់ហើយ ក៏ប្រមូលពួកជំនុំមក ថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្ដីជំនឿដល់សាសន៍ដទៃដែរ សូមមើលជំពូក |
ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីក្តីមេត្តារបស់អុលឡោះប៉ុណ្ណោះ។ គុណរបស់ទ្រង់មកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺក្តីមេត្តារបស់អុលឡោះដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។