Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:3 - អាល់គីតាប

3 ដោយ​យល់​ឃើញ​ថា​ជន‌ជាតិ​យូដា​ពេញ​ចិត្ដ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំបុ័ង​ឥត​មេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ហើយ​នៅពេល​ឃើញ​ថា​ការនេះ​ធ្វើឲ្យ​ពួកយូដា​ពេញចិត្ត ទ្រង់​ក៏​ចាប់​ពេត្រុស​ថែមទៀត​ដែរ​។ ពេលនោះ​ជា​អំឡុង​បុណ្យនំប៉័ងឥតមេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ពេល​ស្ដេច​យល់​ឃើញ​ថា​ ការ​នេះ​ពេញ​ចិត្ដ​ដល់​ជនជាតិ​យូដា​ ស្ដេច​ក៏​ចាប់​លោក​ពេត្រុស​ទៀត។​ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេល​បុណ្យ​នំបុ័ង​ឥតមេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដោយ​យល់​ឃើញ​ថា ការ​នោះ​ពេញ​ចិត្ត​ដល់​សាសន៍​យូដា ទ្រង់​ក៏​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ (ពេល​នោះ ជា​ឱកាស​បុណ្យ​នំបុ័ង​ឥត​ដំបែ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដោយ​យល់​ឃើញ​ថា​ជន‌ជាតិ​យូដា​ពេញ​ចិត្ត ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំប៉័ង​ឥត​មេ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 លុះ​ទ្រង់​យល់​ឃើញ​ថា ការ​នោះ​ជា​ទី​គាប់​ចិត្ត​ដល់​ពួក​សាសន៍​យូដា នោះ​ក៏​ចាប់​ពេត្រុស​ថែម​ទៀត (រីឯ​វេលា​នោះ​ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ)

សូមមើលជំពូក ចម្លង




កិច្ចការ 12:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ គឺ​អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ចំនួន​ប្រាំ​ពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​នោះ អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ឱកាស​បុណ្យ​នោះ មិន​ត្រូវ​ចូល​មក​រក​យើង​ដោយ​ដៃ​ទទេ​ឡើយ។


នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ សិស្ស​នាំ​គ្នា​មក​ជួប​អ៊ីសា​សួរ​ថា៖ «តើ​តួន​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ជប់‌លៀង ជូន​ក្នុង​ឱកាស​បុណ្យ​រំលង​នៅ​កន្លែង​ណា?»។


ដ្បិត​ពួក​គេ​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​ពី​មនុស្ស ជា​ជាង​ទទួល​ការ​សរសើរ​ពី​អុលឡោះ។


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ដ​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។


ក្រោយ​ពី​បាន​ចាប់​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ស្តេច​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​គាត់​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​រំលង។


ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​នាក់​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «បង​ប្អូន​យូដា និង​បង​ប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ! សូម​បង​ប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។


ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួប‌ជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំ​ពីរ​ថ្ងៃ។


ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-‌ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ដ​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យ​នៅ​ជាប់​ឃុំ‌ឃាំង​ដដែល។


ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ដ​ជន‌ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្ដី​អ្នក​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។


កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស ឃើញ​ពេត្រុស និង​យ៉ូហាន មាន​ចិត្ដ​អង់‌អាច​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ណាស់ ដ្បិត​គេ​ដឹង​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រ ហើយ​គេ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​អ៊ីសា។


ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ដ​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ចិត្ត​អុលឡោះ​? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ទៀត​ហើយ!


មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង អុលឡោះ​បាន​ល្បង​មើល​ចិត្ដ​យើង យ៉ាង​ណា​យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ដ​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​ផ្គាប់​ចិត្ត​អុលឡោះ​ដែល​ល្បង​មើល​ចិត្ដ​យើង​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម