Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 11:9 - អាល់គីតាប

9 សំឡេង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថាៈ “អ្វីៗ​ដែល​អុលឡោះ​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​ហ៊ូកុំ​ហាម​ឃាត់​នោះ​ឡើយ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 នោះក៏​មាន​សំឡេង​និយាយ​ពី​លើមេឃ​ជាលើកទីពីរ​ថា​:‘អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 សំឡេង​នោះ​បាន​ឆ្លើយ​ពី​លើ​មេឃ​ជា​លើក​ទី​ពីរ​ទៀត​ថា​ អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​ អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្ដែ ព្រះ​សូរសៀង​នោះក៏​បន្លឺ​ពី​លើ​មេឃ​មក​ម្តង​ទៀត​ថា៖ "អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក​ជា​លើក​ទី​ពីរ​ថា: “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក៏​មាន​ឮ​សំឡេង​ពី​លើ​មេឃ​នោះ​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា​មិន​ស្អាត​ឡើយ

សូមមើលជំពូក ចម្លង




កិច្ចការ 11:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ដ​ទេ​គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ អ៊ីសា​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។


បន្ទាប់​មក ពេត្រុស​បាន​ឮ​សំឡេង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​អុលឡោះ​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា ហ៊ូកុំ​ហាម​ឃាត់​នោះ​ឡើយ!»។


គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ ហ៊ូកុំ​របស់​សាសនា​យូដា ហាម​មិន​ឲ្យ​សាសន៍​យូដា​ទាក់‌ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្ដែ អុលឡោះ​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​ហ៊ូកុំ​ហាម​ឃាត់​មិន​ឲ្យ​ទាក់‌ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។


ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។


ប៉ុន្ដែ ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថាៈ “ទេ អុលឡោះ‌ជាអម្ចាស់ ខ្ញុំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​ហ៊ូកុំ​ហាម​ឃាត់ ឬ​មិន​ហាឡាល់​ទាល់​តែ​សោះ”។


អុលឡោះ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ទ្រង់​បាន​សំអាត​ចិត្ដ​គេ​ឲ្យ​បាន​បរិសុទ្ធ ដោយ​ជំនឿ។


ដ្បិត​បន្ទូល​របស់​អុលឡោះ និង​ពាក្យ​អរ​គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​បរិសុទ្ធ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម