Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 5:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល គង់​នៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះបាទ​ដាវីឌ​បាន​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​គង់​ជា‌មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដាវីឌ​ទ្រង់​ក៏​ចំរើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ទ្រង់​គង់​ជា​មួយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ជា​មួយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 5:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​យាង​មក​ជួប​លោក​អប្រាហាំ ដោយ​មាន​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ព្រះអង្គ​មក​ជា​មួយ​ដែរ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ដូច​ត​ទៅ៖ «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ។


គ្រា​នោះ មាន​កើត​ចម្បាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។


យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ ដូច​អ្នក​ធំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី។


ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ​នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។


ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។


មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។


តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ សិរី‌រុងរឿង​នេះ​ជា​នរណា? -ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​សិរី‌រុងរឿង!។ - សម្រាក


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក


មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។


ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។


ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ព្រះ‌យេស៊ូ​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​វាង‌វៃ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ជា​ទី​គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។


បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?


ព្រះ‌បាទ​សូល​ខ្លាច​លោក​ដាវីឌ ព្រោះ​ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​ស្ដេច ហើយ​ទៅ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ។


ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យ‌ជម្នះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ។


គ្រប់​សមរ‌ភូមិ​ដែល​ព្រះ‌បាទ​សូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះ‌បាទ​សូល​តែង‌តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម