Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 4:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ដំណាក់​ស្ដេច ធ្វើ​ហាក់​ដូច​ជា​ទៅ​យក​ស្រូវ ហើយ​ចាក់​ស្ដេច​មួយ​កាំបិត​ត្រង់​ពោះ។ បន្ទាប់​មក លោក​រេកាប និង​លោក​បាណា ជា​ប្អូន ក៏​នាំ​គ្នា​រត់​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជ‌សាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សម្លាប់​ទ្រង់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជ‌សាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សំឡាប់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ធ្វើ​ហាក់​ដូច​ជា​ទៅ​យក​ស្រូវ ហើយ​ចាក់​មួយ​កាំបិត​ត្រង់​ពោះ​ស្តេច។ បន្ទាប់​មក លោក​រេ‌កាប និង​លោក​បា‌ណា ជា​ប្អូន​ក៏​នាំ​គ្នា​រត់​ចេញ​ទៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 4:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​ទេ។ ពេល​នោះ លោក​អប៊ី‌នើរ​ក៏​ចាក់​លោក​អេសា‌អែល​មួយ​លំពែង ត្រូវ​ត្រង់​ពោះ​ធ្លុះ​ដល់​ខ្នង។ លោក​អេសា‌អែល​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ អស់​អ្នក​ដែល​រត់​មក​ដល់​កន្លែង​លោក​អេសា‌អែល​ដួល​ស្លាប់​នោះ ក៏​នាំ​គ្នា​ឈប់។


លោក​អម៉ា‌សា​ពុំ​បាន​ចាប់​អារម្មណ៍​នឹង​ដាវ ដែល​ស្ថិត​ក្នុង​ដៃ​ឆ្វេង​របស់​លោក​យ៉ូអាប់​ទេ។ លោក​យ៉ូអាប់​ក៏​ចាក់​មួយ​ដាវ ចំ​ត្រង់​ពោះ ហើយ​ធ្លាយ​ពោះ​វៀន​ចេញ​មក​ដល់​ដី។ លោក​ស្លាប់​ដោយ​មិន​បាច់​ឲ្យ​លោក​យ៉ូអាប់​ថែម​មួយ​ដាវ​ទៀត​ឡើយ។ បន្ទាប់​មក លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន នាំ​គ្នា​បន្ត​ដំណើរ​ទៅ​មុខ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។


កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់ ដោយ​សម្ងាត់។ នៅ​ទី​នោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។


ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាណា ម្នាក់​ទៀត​ឈ្មោះ​រេកាប ។ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ គេ​ចាត់​ទុក​ភូមិ​បៀរ៉ុត​នេះ​ជា​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន


ក្នុង​រយៈ​ពេល​ដែល​គេ​រង់‌ចាំ​នោះ លោក​អេហ៊ូដ​រត់​ឆ្ងាយ​ហួស​រូប​បដិមា ហើយ​ទៅ​ដល់​តំបន់​សៃរ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម