Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កាល​ឮ​ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «តើ​ទូលបង្គំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​សម្តែង​ភក្ដី‌ភាព​ចំពោះ​រាជ‌វង្ស​ព្រះ‌បាទ​សូល ដែល​ជា​បិតា​របស់​ព្រះ‌ករុណា​ចំពោះ​បងប្អូន និង​មិត្ត‌ភក្ដិ​របស់​ព្រះ‌ករុណា។ ទូលបង្គំ​ពុំ​បាន​ប្រគល់​ព្រះ‌ករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ដាវីឌ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ព្រះ‌ករុណា​បែរ​ជា​ស្ដី​បន្ទោស​ទូលបង្គំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នោះ​អ័ប៊ី‌នើរ​ក៏​មាន​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា៖ «ទូល‌បង្គំ​ជា​ក្បាល​ឆ្កែ​របស់​ពួក​យូដា​ឬ? សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​កំពុង​តែ​សម្ដែង​គុណ​ដ​ល់​រាជ‌វង្ស​ស្តេច​សូល ជា​បិតា​របស់​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស និង​មិត្ត​សម្លាញ់​របស់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូល‌បង្គំ​ពី​រឿង​ស្រី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​អ័ប៊ី‌នើរ​ក៏​មាន​សេចក្ដី​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា ទូលបង្គំ​ជា​ក្បាល​ឆ្កែ​របស់​ផង​ពួក​យូដា​ឬ​អី សព្វ​ថ្ងៃ​នេះ ទូលបង្គំ​កំពុង​តែ​សំដែង​គុណ ដល់​រាជ‌វង្សរបស់​សូល ជា​បិតា​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស នឹង​មិត្រ​សំឡាញ់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូលបង្គំ ពី​រឿង​ស្រី​នោះ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កាល​ឮ​ស្តេច​អ៊ីស‌បូសែត​និយាយ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្តេច​វិញ​ថា៖ «តើ​ខ្ញុំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​សំដែង​ភក្តី‌ភាព ចំពោះ​រាជ‌វង្ស​ស្តេច​សូល​ដែល​ជា​ឪពុក​របស់​ស្តេច ចំពោះ​បង​ប្អូន និង​មិត្ត‌ភក្តិ​របស់​ស្តេច។ ខ្ញុំ​ពុំ​បាន​ប្រគល់​ស្តេច ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ទត​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ស្តេច​បែរ​ជា​ស្តី​បន្ទោស​ខ្ញុំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ម្ដេច​ក៏​ទុក​ឲ្យ​អា​ឆ្កែ​ងាប់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច្នេះ? ទូលបង្គំ​សូម​ទៅ​កាត់​ក​វា»។


លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ព្រះ‌បាទ​សូល បាន​នាំ​សម្ដេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។


ឥឡូវ​នេះ សូម​យាង​ស្ដេច​មក​គ្រង​រាជ្យ​ចុះ! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បាទ​ដាវីឌ​ថា “យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ តាម​រយៈ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង”»។


ដូច្នេះ ប្រសិន​បើ​ទូលបង្គំ​មិន​ផ្ទេរ​រាជ​សម្បត្តិ​នេះ​ទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ទេ សូម​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​ធ្ងន់​ចុះ!


កាល​ពី​មុន នៅ​គ្រា​ដែល​ព្រះ‌បាទ​សូល​គ្រង​រាជ្យ​លើ​ពួក​ទូលបង្គំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


លោក​មេភី‌បូសែត​ក្រាប​ថ្វាយ‌បង្គំ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ទូលបង្គំ​ម៉្លេះ ទូលបង្គំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។


លោក​ហាសែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី»។


ព្រះអង្គ​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ព្រះអង្គ​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ព្រះអង្គ។


តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។


កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កម្រៃ​របស់​ជន​អបាយ‌មុខ ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ ទោះ​បី​គេ​យក​មក​ថ្វាយ ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។


លោក​សាំយូ‌អែល​ទូល​ស្ដេច​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ដក​ហូត​រាជ​ចេញ​ពី​ព្រះ‌ករុណា លែង​ឲ្យ​គ្រង​រាជ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះ‌ករុណា។


ជន​ភីលីស្ទីន​នោះ​ជេរ​ដាវីឌ​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​នាម​ព្រះ​របស់​វា​មក​ដាក់​បណ្ដាសា​ដាវីឌ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម