Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​គ្រា​មាន​ចម្បាំង​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ព្រះ‌បាទ​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​គ្រា​ដែល​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ​កំពុង​តែ​មាន​ចម្បាំង​នឹង​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចម្រើន​កម្លាំង​ខាង​រាជ‌វង្ស​ស្តេច​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​គ្រា​ដែល​រាជ‌វង្ស​សូល នឹង​រាជ‌វង្ស​ដាវីឌ​កំពុង​តែ​មាន​ចំបាំង​ដល់​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចំរើន​កំឡាំង​ខ្លួន​ខាង​ឯ​រាជ‌វង្ស​សូល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​គ្រា​ដែល​មាន​ចំបាំង​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្តេច​ទត​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ស្តេច​សូល។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ មាន​កើត​ចម្បាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។


បុត្រ​ទី​ប្រាំ​មួយ ព្រះ‌នាម​យីតរាម ប្រសូត​ពី​នាង​អេកឡា ដែល​ជា​មហេសី​របស់​ស្ដេច​ដែរ។ នេះ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន។


លោក​យេហ៊ូវ​អញ្ជើញ​មក​ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ថា៖ «ចូរ​ពិនិត្យ​មើល កុំ​ឲ្យ​មាន​អ្នក​បម្រើ​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ទី​នេះ​ឡើយ គឺ​ឲ្យ​មាន​តែ​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ប៉ុណ្ណោះ»។


ប្រសិន​បើ​ព្រះ‌ករុណា​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ព្រះ‌ករុណា​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្ដី ក៏​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ព្រះ‌ករុណា​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជម្នះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។


អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។


ព្រះ‌ជាយា​របស់​ព្រះ‌បាទ​សូល​ព្រះ‌នាម​អហ៊ី‌ណោម ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ី‌ម៉ាស់។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះ‌បាទ​សូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម