២ សាំយូអែល 21:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះរាជាប្រគល់ពួកគេទៅឲ្យអ្នកស្រុកគីបៀន ដើម្បីយកទៅចង ក នៅលើភ្នំចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្ដាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំងប្រាំពីរនាក់នោះក៏ស្លាប់ជាមួយគ្នា គេសម្លាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចម្រូត ពេលទើបចាប់តាំងច្រូតស្រូវឱក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្តាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំង៧នោះក៏ស្លាប់ជាមួយគ្នា គេសំឡាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចំរូត កាលទើបនឹងចាប់តាំងច្រូតស្រូវឱក។ សូមមើលជំពូកអាល់គីតាប9 ទតប្រគល់ពួកគេទៅឲ្យអ្នកស្រុកគីបៀន ដើម្បីយកទៅចង ក នៅលើភ្នំចំពោះអុលឡោះតាអាឡា ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។ សូមមើលជំពូក |
ដូច្នេះ សូមព្រះករុណាប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ព្រះបាទសូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចងកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅគីបៀរ ជាក្រុងរបស់ព្រះបាទសូល ជាស្ដេចដែលព្រះអម្ចាស់បានជ្រើសរើស»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។
ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសម្តែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់!