Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ករុណា​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ‌ករុណា ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌ករុណា​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បង្ហាញ​ថា ព្រះ‌ករុណា​មិន​គិត‌គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ទូលបង្គំ​ដឹង​ថា ប្រសិន​បើ​ស្ដេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​ស្លាប់ ព្រះ‌ករុណា​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រោះ​ព្រះ​ករុណា​ស្រឡាញ់​ពួក​អ្នក​ដែល​ស្អប់​ព្រះករុណា ហើយ​ស្អប់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​ករុណា​ទៅ​វិញ។ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​សម្ដែង​ថា មិន​រាប់‌អាន​ដល់​ទាំង​ពួក​អ្នក​ធំ អ្នក​តូច ហើយ​នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ក៏​យល់​ឃើញ​ថា បើ​អាប់សា‌ឡុម​នៅ​រស់​នៅ​ឡើយ ហើយ​បើ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្លាប់​ទៅ នោះ​នឹង​បាន​ពេញ​ចិត្តព្រះករុណា​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដោយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ហើយ​ក៏​ស្អប់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​វិញ ដ្បិត​នៅ​ថ្ងៃ​នេះព្រះ‌ករុណា​បាន​សំដែង​ថា ទ្រង់​មិន​រាប់‌អាន ដល់​ទាំង​ពួក​អ្នក​ធំ​តូច​ផង ហើយ​នៅ​ថ្ងៃ​នេះទូលបង្គំ​ក៏​យល់​ឃើញ​ថា បើ​អាប់‌សា‌ឡំម​នៅ​រស់​នៅ​ឡើយ ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្លាប់​ទៅ នោះ​នឹង​បាន​ជា​ទី​ពេញ​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ស្រឡាញ់​អ្នក​ដែល​ស្អប់​ស្តេច ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ស្តេច​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ស្តេច​បង្ហាញ​ថា ស្តេច​មិន​គិត​គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ខ្ញុំ​ដឹង​ថា ប្រសិន​បើ​ស្តេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ខ្ញុំ​ទាំង​អស់​គ្នា​ស្លាប់ ស្តេច​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​យ៉ូអាប់​ចូល​គាល់​ស្ដេច​នៅ​ក្នុង​បន្ទប់ ហើយ​ទូល​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ព្រះ‌ករុណា​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។


ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះ‌ករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ​នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ព្រះ‌ករុណា​ទៀត​ឡើយ ហើយ​ព្រះ‌ករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។


មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា “មនុស្ស​ពាល!” ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ


លោក​ប៉ូល​តប​វិញ​ថា៖ «បងប្អូន​អើយ ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា​លោក​ជា​មហា​បូជា‌ចារ្យ​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​របស់​អ្នក​ឡើយ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម