Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 12:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ថ្ងៃ​មួយ មាន​អ្នក​ដំណើរ​ម្នាក់​បាន​មក​ដល់​ផ្ទះ​របស់​សេដ្ឋី។ សេដ្ឋី​នោះ​ពុំ​ដាច់​ចិត្ត​យក​សត្វ​ក្នុង​ហ្វូង​ចៀម ឬ​ហ្វូង​គោ​របស់​គាត់ មក​សម្លាប់​ធ្វើ​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ទៅ​យក​កូន​ចៀម​របស់​អ្នក​ក្រ មក​កាប់​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់‌ចែង​រៀបចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់‌ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់‌ចែង​រៀបចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់‌ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ថ្ងៃ​មួយ​មាន​អ្នក​ដំណើរ​ម្នាក់ បាន​មក​ដល់​ផ្ទះ​របស់​សេដ្ឋី។ សេដ្ឋី​នោះ​ពុំ​ដាច់​ចិត្ត​យក​សត្វ​ក្នុង​ហ្វូង​ចៀម ឬ​ហ្វូង​គោ​របស់​គាត់ មក​សម្លាប់​ធ្វើ​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ទៅ​យក​កូន​ចៀម​របស់​អ្នក​ក្រ មក​កាប់​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 12:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​ក្រ​វិញ មាន​កូន​ចៀម​ញី​តែ​មួយ​គត់ ដែល​គាត់​បាន​ទិញ​មក។ គាត់​ចិញ្ចឹម​វា ហើយ​វា​ក៏​ធំ​ឡើង​ជា​មួយ​កូនៗ​របស់​គាត់។ វា​ធ្លាប់​ស៊ី​ចំណី​អាហារ និង​ផឹក​ទឹក​ក្នុង​ពែង​របស់​គាត់ គាត់​ដេក​ឱប​វា ហើយ​គាត់​ស្រឡាញ់​វា​ទុក​ដូច​ជា​កូន​ស្រី​របស់​គាត់។


ព្រះ‌បាទ​ដាវីឌ​ខ្ញាល់​នឹង​សេដ្ឋី​នោះ​យ៉ាង​ខ្លាំង ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា មនុស្ស​ដែល​ប្រព្រឹត្ត​ដូច្នេះ ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។


ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។


ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម