Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឃើញ​ព្រះ‌ស្ងោយ​របស់​ស្ដេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហា‌តលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​រាជ​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​របស់​ស្ដេច កន្លែង​អង្គុយ​របស់​ពួក​នាម៉ឺន​មន្ត្រី របៀបរបប​របស់​ពួក​រាជ​បម្រើ និងឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​ពួក​អ្នក​ថ្វាយ​ពែង​របស់​ស្ដេច និង​សម្លៀក‌បំពាក់​របស់​គេ និង​តង្វាយ​ដុត​ដែលស្ដេច​ថ្វាយ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បំរើ​ទ្រង់ សណ្ឋាន​ពួក​បរិវារ​របស់​ទ្រង់ នឹង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បំរើ​ថ្វាយ​ពែង​របស់​ទ្រង់ នឹង​សំលៀក‌បំពាក់​របស់​គេ ហើយ​នឹង​ដង្វាយ​ដុត ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឃើញ​ម្ហូប​អាហារ​របស់​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី​របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​គូរបាន​ដុត ដែល​ស្តេច​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ស្ដេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហា‌តលិក និង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។


ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម​ដូច​ត​ទៅ៖


«ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​បាន​ទេ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​បាទា​របស់​លោក។


ព្រះ‌បាទ​អហាស​បាន​រើថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។


មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួង នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។


ព្រះ‌នាង​ទត​ឃើញ​ព្រះ‌មហា‌ក្សត្រ​ថ្មី​ឈរ​នៅ​លើ​វេទិកា ត្រង់​មាត់​ទ្វារ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ គេ​ផ្លុំ​ត្រែ ហើយ​អ្នក​ចម្រៀង​នាំ​ប្រជា‌ជន​ច្រៀង​សរសើរ​តម្កើង ទាំង​ប្រគំ​តូរ្យ‌តន្ត្រី​ផង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។


ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ឃើញ​វាំង​ដែល​ស្ដេច​បាន​សង់


«ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា ពិត​ជា​ត្រឹម​ត្រូវ​មែន!


បពិត្រ​ព្រះ‌អម្ចាស់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​ព្រះ‌រាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខងារ​ជា​មហា‌តលិក​របស់​ព្រះចៅ​អធិរាជ។


ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។


ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។


ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា ប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ តើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច? ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។


ចំណែក​ឯ​មេ​ដឹក​នាំ​វិញ ក្នុង​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង គេ​អាច​អង្គុយ​បរិភោគ​ពិធី​ជប់‌លៀង​នៅ​ចំពោះ​មុខ​យើង​បាន។ គេ​ចូល​មក​តាម​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។


មេ​ដឹក​នាំ​ត្រូវ​ចូល​មក​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​ខាង​ក្រៅ ហើយ​ឈប់​នៅ​ចំ​មាត់​ទ្វារ។ គាត់​ប្រគល់​សត្វ​ឲ្យ​ពួក​បូជា‌ចារ្យ ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​នៃ​មេត្រី‌ភាព។ មេ​ដឹក​នាំ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ នៅ​ត្រង់​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ។ ត្រូវ​ទុក​ខ្លោង​ទ្វារ​ចំហ​រហូត​ដល់​ល្ងាច។


តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។


ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។


ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀបចំ​ខ្លួន​បម្រើ​គេ​វិញ។


ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថា: «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត


មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម