២ របាក្សត្រ 7:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
3 ជនជាតិអ៊ីស្រាអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅលើព្រះដំណាក់ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដីនៅលើកម្រាលឥដ្ឋ ហើយថ្វាយបង្គំព្រះអម្ចាស់ និងសរសើរតម្កើងព្រះអង្គថា «ព្រះអង្គជាព្រះដ៏សប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។
សូមមើលជំពូក ចម្លង
3 ពេលពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញ ក្នុងកាលដែលភ្លើងធ្លាក់មក និងសិរីល្អនៃព្រះនៅលើព្រះវិហារ នោះគេក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។
សូមមើលជំពូក ចម្លង
3 ឯពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាគេក៏មើលឃើញ ក្នុងកាលដែលភ្លើងចុះមក នឹងសិរីល្អនៃទ្រង់បាននៅលើព្រះវិហារដែរ ហើយគេឱនខ្លួនក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ទ្រង់ ក៏នៅអស់កល្បជានិច្ច។
សូមមើលជំពូក ចម្លង
3 ជនជាតិអ៊ីស្រអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់អុលឡោះតាអាឡា ស្ថិតនៅលើដំណាក់ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដីនៅលើកំរាលឥដ្ឋ ហើយថ្វាយបង្គំអុលឡោះតាអាឡា និងសរសើរតម្កើងទ្រង់ថា «ទ្រង់ជាម្ចាស់ដ៏សប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។
សូមមើលជំពូក ចម្លង