Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 កាល​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កាល​ណា​ទូល‌បង្គំ និង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ អធិ‌ស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ហើយ​កាល​ណា​ទូលបង្គំ នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ អធិ‌ស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​នៃ​ទ្រង់ លុះ​កាល​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 កាល​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទូរអា​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​ស្តាប់​ពាក្យ​ទូរអា​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ អុលឡោះ‌តាអាឡា​ដែល​នៅ​សូរ៉កា​អើយ សូម​មេត្តា​ស្តាប់​ពាក្យ​ទូរអា​របស់​យើង​ខ្ញុំ និង​អត់​ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង​ជូន​ពរ​ប្រជា‌ជន។ ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ​លាន់​ឮ​ឡើង រហូត​ដល់​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ពួក​គេ។


កាល​ណា​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ


សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។ សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ ស្ថាន​បរម‌សុខ​អើយ ទូលបង្គំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះអង្គ។


កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះ‌ជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​បរម‌សុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែនដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​របស់​ខ្លួន។


ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «យើង​សម្លឹង​មើល​ពី​ស្ថាន​លើ​មក យ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូន និង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។


ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។


យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។


ដ្បិត​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​គង់​នៅ អស់‌កល្ប​ជានិច្ច ហើយ​ដែល​មាន​ព្រះ‌នាម​ដ៏វិសុទ្ធ​បំផុត មាន​ព្រះ‌បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ”។


បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​ព្រះ​ណា ដែល​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច​ព្រះអង្គ? ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មិន​ពិរោធ​រហូត​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែល​នៅ​សេស‌សល់ ហើយ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។


អ្នក​រាល់​គ្នា​ត្រូវ​ទូល​ព្រះអង្គ​ដូច​ត​ទៅ: ឱ​ព្រះ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អើយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម