Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ស្ដេច​ឲ្យ​គេ​ធ្វើ​តុ​ចំនួន​ដប់​សម្រាប់​ដាក់​ក្នុង​ព្រះ‌វិហារ គឺ​តុ​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង។ ស្ដេច​ក៏​ឲ្យ​គេ​ធ្វើ​ផើង​ដាក់​ឈាម​ពី​មាស​ចំនួន​មួយ​រយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទ្រង់​ធ្វើ​តុ​ដប់ ដាក់​ក្នុង​ព្រះ‌វិហារ ប្រាំ​ខាង​ស្តាំ ហើយ​ប្រាំ​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​មួយរយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក៏​ធ្វើ​តុ​១០​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​១០០

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​ឲ្យ​គេ​ធ្វើ​តុ​ចំនួន​ដប់ សម្រាប់​ដាក់​ក្នុង​ម៉ាស្ជិទ គឺ​តុ​ប្រាំ​នៅ​ខាង​ស្តាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង។ ស្តេច​ក៏​ឲ្យ​គេ​ធ្វើ​ផើង​ដាក់​ឈាម​ពី​មាស ចំនួន​មួយ​រយ​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់


ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ផ្សេង​ទៀត អំពី​មាស​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន អាសនៈ​មាស តុ​សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀង ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា និង​ស្រា​ទំពាំង‌បាយជូរ​ដ៏​មាន​ឱជា‌រស​បំផុត មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយជូរ ដែល​គេ​សម្រាំង​យ៉ាង​ល្អ។


អ្នក​ទាំង​នោះ​នឹង​ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង ពួក​គេ​ចូល​មក​ក្បែរ​តុ​របស់​យើង ដើម្បី​បម្រើ​យើង និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​បង្គាប់។


នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើ កណ្ដឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា “ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។ រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ ដូច​ចាន​សម្រាប់​ប្រោះ​ឈាម ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។


ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។


បងប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះ‌អម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​ទេ។ បងប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម