Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ស្ដេច​ឲ្យ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​ដប់​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ដប់​ហត្ថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទ្រង់​ធ្វើ​អាសនា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​ឲ្យ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​ដប់​ហត្ថ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ទ្រង់​លើក​ព្រះ‌ហស្ដ​ទៅ​លើ​មេឃ ហើយ​ទូល​ថា៖


ថ្ងៃ​នោះ ព្រះ‌រាជា​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​នៅ​មុខ​ទ្វារ​ចូល​ទីសក្ការៈ​នោះ​តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។


បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព*​នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​បាន​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ នៅ​មុខ​ទីសក្ការៈ​ដែរ។ ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់។


អាសនៈ​លង្ហិន​ដែល​លោក​បេតសា‌លាល ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហើរ បាន​ធ្វើ ក៏​ស្ថិត​នៅ​មុខ​ព្រះ‌ពន្លា​នៅ​គីបៀន​ដែរ។ នៅ​ទី​នោះ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទូល​សួរ​ព្រះ‌អម្ចាស់។


កាល​ព្រះ‌បាទ​អេ‌សា​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ព្យាការី​អសា‌រា ជា​កូន​របស់​លោក​អូដេត បាន​ថ្លែង ទ្រង់​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ ស្ដេច​ជួស‌ជុល​អាសនៈ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា​ថ្មី​ឡើង​វិញ។


បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​ទូល​ថា៖ «យើង​ខ្ញុំ​ព្រះ‌ករុណា​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​ទាំង​មូល​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។


ព្រះ‌បាទ​សាឡូម៉ូន​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្ដេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។


គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​ដែល​ស្ដេច​សង់​នៅ​មុខ​ទីសក្ការៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម