២ របាក្សត្រ 32:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងប៉ុន្មាន ដែលដូនតារបស់យើងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះរបស់យើងនោះ គ្មានព្រះណាមួយអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ។ រីឯព្រះរបស់អ្នករាល់គ្នាក៏ពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាយើងបានបំផ្លាញអស់រលីងនោះ អាចជួយសាសន៍គេឲ្យរួចពីកណ្ដាប់ដៃយើងបានទេ ដែលព្រះរបស់អ្នករាល់គ្នាអាចជួយឲ្យរួចពីកណ្ដាប់យើងបាន? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាអញបានបំផ្លាញអស់រលីងនោះ បានអាចនឹងជួយសាសន៍គេឲ្យរួចពីកណ្តាប់ដៃអញបានឬ បានជាព្រះរបស់ឯងរាល់គ្នានឹងជួយឯងឲ្យរួចពីកណ្តាប់ដៃអញទៅបាន សូមមើលជំពូកអាល់គីតាប14 ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងប៉ុន្មាន ដែលដូនតារបស់យើងបំផ្លាញ ជូនផ្តាច់ដល់ព្រះរបស់យើងនោះ គ្មានព្រះណាមួយអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្តាប់ដៃរបស់យើងបានឡើយ។ រីឯព្រះរបស់អ្នករាល់គ្នាក៏ពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់យើងបានដែរ! សូមមើលជំពូក |
ស្ដេចស្រុកអាស្ស៊ីរីសរសេរលិខិតមួយ ដើម្បីប្រមាថព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺក្នុងលិខិតនោះ ស្ដេចថ្លែងថា៖ «ព្រះទាំងប៉ុន្មានរបស់ប្រជាជាតិនានានៅផែនដីនេះ មិនអាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងបានឡើយ។ ដូច្នេះ ព្រះរបស់ស្ដេចហេសេគាក៏ពុំអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។