២ របាក្សត្រ 31:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
10 លោកមហាបូជាចារ្យអសារាពីអំបូរសាដុក ទូលស្ដេចថា៖ «ចាប់ពីពេលប្រជាជននាំតង្វាយ ដែលគេបានញែកទុក មកដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្ដីត្រូវការ»។
សូមមើលជំពូក ចម្លង
10 សម្ដេចសង្ឃអ័សារា ដែលជាវង្សសាដុក លោកទូលថា៖ «ចាប់តាំងពីគេនាំយកតង្វាយមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា យើងខ្ញុំបានទទួលទានឆ្អែត ហើយនៅមានសល់ជាបរិបូរផង ដ្បិតព្រះយេហូវ៉ាបានប្រទានពរដល់ប្រជារាស្ត្រព្រះអង្គ ដូច្នេះហើយបានជាយើងនៅសល់គំនរធំយ៉ាងនេះ»។
សូមមើលជំពូក ចម្លង
10 នោះអ័សារា ជាសំដេចសង្ឃ ដែលជាវង្សសាដុក លោកទូលថា ចាប់តាំងពីវេលាដែលគេផ្តើមនាំយកដង្វាយមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះយើងខ្ញុំបានទទួលទានឆ្អែត ហើយមាននៅសល់ជាបរិបូរផង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់រាស្ត្រទ្រង់ ហើយសំណល់ដែលសល់នោះ គឺជាគំនរយ៉ាងធំទាំងនេះឯង។
សូមមើលជំពូក ចម្លង
10 មូស្ទីអសារាពីអំបូរសាដុកជម្រាបស្តេចថា៖ «ចាប់ពីពេលប្រជាជននាំជំនូនដែលគេបានញែកទុក មកដាក់ក្នុងដំណាក់របស់អុលឡោះតាអាឡា នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតអុលឡោះតាអាឡាប្រទានពរដល់ប្រជារាស្ត្ររបស់ទ្រង់។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្តីត្រូវការ»។
សូមមើលជំពូក ចម្លង