Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 30:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ បងប្អូន និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​ការ​អាណិត​មេត្តា​ពី​សំណាក់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តែងតែ​ប្រណី​សន្ដោស ទ្រង់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះអង្គ​វិញ​នោះ ព្រះអង្គ​នឹង​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ទាំង​បង‌ប្អូន និង​កូន​ចៅ​អ្នក​រាល់​គ្នា នឹង​បាន​សេចក្ដី​មេត្តា‌ករុណា នៅ​ចំពោះ​ពួក​អ្នក​ដែល​បាន​នាំ​អ្នក​ទៅ​ជា​ឈ្លើយ ហើយ​ត្រឡប់​វិល​មក​ស្រុក​នេះ​វិញ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ទន់​សន្តោស ហើយ​មេត្តា‌ករុណា។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នឹង​មិន​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​បើ​អ្នក​រាល់​គ្នា​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ទាំង​បង​ប្អូន នឹង​កូន​ចៅ​អ្នក​រាល់​គ្នា​ផង នឹង​បាន​សេចក្ដី​មេត្តា‌ករុណា នៅ​ចំពោះ​ពួក​អ្នក​ដែល​បាន​នាំ​ឯង​ទៅ​ជា​ឈ្លើយ ហើយ​នឹង​ត្រឡប់​វិល​មក​ឯ​ស្រុក​នេះ​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫទ័យ​ទន់​សន្តោស ហើយ​មេត្តា‌ករុណា បើ‌សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​ឯ​ទ្រង់​វិញ នោះ​ទ្រង់​នឹង​មិន​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រកអុលឡោះ‌តាអាឡា​វិញ បង​ប្អូន និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​ការ​អាណិត​មេត្តា​ពី​សំណាក់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តែងតែ​ប្រណី​សន្តោស ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ទ្រង់​វិញ​នោះ ទ្រង់​នឹង​មិន​បែរ​មុខ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 30:9
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ សូម​បណ្ដាល​ឲ្យ​ខ្មាំង​សត្រូវ​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ​នោះ មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ​ផង។


លោក​ក៏​ចេញ​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ប្រជា‌រាស្ត្រ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ផ្ទាល់ នាំ​គ្នា​បន្ទាប​ខ្លួន អធិស្ឋាន* និង​ស្វែង​រក​យើង ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្ដាប់​គេ​ពី​ស្ថាន​បរម‌សុខ* យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។


ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដែល​តែងតែ​អត់‌ទោស ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ និង​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។


ដោយ​ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ព្រះអង្គ​មិន​លុប​បំបាត់​ពួក​គេ ឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ ប្រណី‌សន្ដោស និង​អាណិត​អាសូរ។


ព្រះអង្គ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចាប់​ពួក​គេ យក​ទៅ​ធ្វើ​ជា​ឈ្លើយ មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។


ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង នឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​តែងតែ​ប្រណី‌សន្ដោស ហើយ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។


ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។


អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។


មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។


ពេល​សត្រូវ​មក​ដល់ យើង​នឹង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​របស់​យើង​ខ្ចាត់‌ខ្ចាយ ដូច​ខ្យល់​បក់​ពី​ទិស​ខាង​កើត​ផាត់​ធូលី​ដី​ដែរ។ នៅ​ថ្ងៃ​មហន្ត‌រាយ យើង​នឹង​បែរ​ខ្នង​ដាក់​ពួក​គេ គឺ​យើង​មិន​បែរ​មុខ​ទៅ​រក​ពួក​គេ​ឡើយ»។


លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ទូលបង្គំ​បាន​សង្ស័យ តាំង​ពី​ទូលបង្គំ​នៅ​ស្រុក​របស់​ទូលបង្គំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ទូលបង្គំ​ដឹង​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះ​ប្រកប​ទៅ​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ព្រះអង្គ​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខ្ញាល់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ព្រះ‌ហឫទ័យ មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។


បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​ព្រះ​ណា ដែល​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច​ព្រះអង្គ? ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មិន​ពិរោធ​រហូត​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែល​នៅ​សេស‌សល់ ហើយ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


«សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ព្រះ‌ពរ ឬ​បណ្ដាសា​ក្ដី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ


ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះអង្គ​នឹក​ឃើញ​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក​ជានិច្ច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម