Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 24:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ប្រាំ‌ពីរ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ស៊ីប‌យ៉ា ជា​អ្នក​ស្រុក​បៀរ‌សេ‌បា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ព្រះបាទ​យ៉ូអាស​ឡើង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​ប្រាំពីរ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សែសិប​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ថា​ស៊ីបយ៉ា ជា​អ្នក​ក្រុង​បៀរ-សេបា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​យ៉ូអាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​ស៊ីបយ៉ា ជា​អ្នក​ក្រុង​បៀរ-សេបា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​យ៉ូអាស​ឡើង​សោយ​រាជ្យ ក្នុង​អាយុ​ប្រាំ​ពីរ​ឆ្នាំ គាត់​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា ស៊ីប‌យ៉ា ជា​អ្នក​ស្រុក​បៀរ‌សេ‌បា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 24:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្អែក​ឡើង​លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក ប្រគល់​ឲ្យ​នាង​ហាការ ដោយ​លើក​ដាក់​លើ-ក​នាង។ លោក​ក៏​ប្រគល់​កូន​ទៅ​ឲ្យ​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ នាង​ហាការ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល‌វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរ‌សេបា។


ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ប្រាំ‌ពីរ​វស្សា


ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម