២ របាក្សត្រ 23:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកបូជាចារ្យយេហូយ៉ាដាបញ្ជាទៅពួកមេបញ្ជាការដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទេ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ពេលនោះ សង្ឃយេហូយ៉ាដានាំពួកមេដែលត្រួតលើកងទ័ពចេញមកប្រាប់ថា៖ «ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសម្លាប់ដោយដាវ» ដ្បិតលោកបានហាមថា៖ «កុំសម្លាប់ព្រះនាងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកនាំពួកមេ ដែលត្រួតលើកងទ័ពចេញមកប្រាប់ថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេចោលចេញ ដ្បិតលោកបានហាមថា កុំឲ្យសំឡាប់ព្រះនាង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ សូមមើលជំពូកអាល់គីតាប14 អ៊ីមុាំយេហូយ៉ាដាបញ្ជាទៅពួកមេបញ្ជាការដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំនាងចេញទៅក្រៅ! បើនរណាគាំទ្រនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ អ៊ីមុាំនិយាយទៀតថា៖ «មិនត្រូវប្រហារជីវិតនាងនៅក្នុងដំណាក់របស់អុលឡោះតាអាឡាទេ!»។ សូមមើលជំពូក |
ព្រះនាងទតឃើញព្រះមហាក្សត្រថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចម្រៀងនាំប្រជាជនច្រៀងសរសើរតម្កើង ទាំងប្រគំតូរ្យតន្ត្រីផង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។