Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 21:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បន្ទាប់​មក ព្រះ‌អម្ចាស់​ប្រហារ​ស្ដេច​ដោយ​ជំងឺ​ពោះ​វៀន ដែល​ពុំ​អាច​ព្យាបាល​ឲ្យ​ជា​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ជា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ចេះ​ជា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បន្ទាប់​មក អុលឡោះ‌តាអាឡា​ប្រហារ​ស្តេច​ដោយ​ជំងឺ​ពោះ‌វៀន ដែល​ពុំ​អាច​ព្យាបាល​ឲ្យ​ជា​បាន​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 21:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្យាការី​ណាថាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កូន​ដែល​នាង​បាត‌សេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នោះ​មាន​ជំងឺ។


ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់។


រីឯ​ព្រះ‌ករុណា​វិញ ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា​មាន​ជំងឺ​ជា​ទម្ងន់ គឺ​ព្រះ‌ករុណា​នឹង​មាន​រោគ​ពោះ​វៀន ដែល​បណ្ដាល​ឲ្យ​ព្រះ‌ករុណា​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ធ្លាយ​ចេញ​មក”។


រំពេច​នោះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះ‌ជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្ដេច​ពុំ​បាន​ថ្វាយ​សិរី‌រុងរឿង​ទៅ​ព្រះ‌ជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម