២ របាក្សត្រ 13:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះបាទយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកងទ័ពអ៊ីស្រាអែលស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ព្រះបាទយេរ៉ូបោមបានចាត់ទ័ពបង្កប់មួយក្រុម ឲ្យវាងទៅខាងក្រោយ ដូច្នេះ ពលទ័ពរបស់ស្ដេចស្ថិតនៅពីមុខទ័ពយូដា ហើយទ័ពបង្កប់ក៏នៅពីខាងក្រោយទ័ពយូដាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 តែឯយេរ៉ូបោមទ្រង់ចាត់ពួកទ័ពបង្កប់ ឲ្យវាងទៅខាងក្រោយ ដូច្នេះ មានពួកគេនៅពីខាងមុខ នឹងពួកទ័ពបង្កប់នៅពីខាងក្រោយនៃពួកយូដា សូមមើលជំពូកអាល់គីតាប13 ស្តេចយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះមានកងទ័ពអ៊ីស្រអែល ស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។ សូមមើលជំពូក |