២ របាក្សត្រ 12:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះបាទរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្ដេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកព្រះអម្ចាស់ឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ព្រោះទ្រង់មិនបានតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ស្តេចទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ពីព្រោះទ្រង់មិនបានតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ាឡើយ។ សូមមើលជំពូកអាល់គីតាប14 ស្តេចរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្តេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកអុលឡោះតាអាឡាឡើយ។ សូមមើលជំពូក |
ពេលនោះ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ ដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត* ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។