២ របាក្សត្រ 10:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ប្រសិនបើព្រះករុណាមានព្រះហឫទ័យសប្បុរសចំពោះប្រជាជននេះ ប្រសិនបើព្រះករុណាសន្ដោសមេត្តាដល់ពួកគេ ហើយមានព្រះបន្ទូលទៅពួកគេដោយទន់ភ្លន់ នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 គេទូលឆ្លើយថា៖ «ប្រសិនបើទ្រង់ប្រព្រឹត្តនឹងបណ្ដាជននេះ ដោយសប្បុរស ហើយផ្គាប់ចិត្តគេ ព្រមទាំងមានរាជឱង្ការនឹងគេ ដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 គេក៏ទូលឆ្លើយថា បើសិនជាទ្រង់ប្រព្រឹត្តនឹងបណ្តាជននេះ ដោយសប្បុរស ហើយផ្គាប់ដល់ចិត្តគេ ព្រមទាំងមានបន្ទូលនឹងគេ ដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបំរើរបស់ទ្រង់ជាដរាបទៅ សូមមើលជំពូកអាល់គីតាប7 អស់លោកអះលីជំអះជម្រាបវិញថា៖ «ប្រសិនបើស្តេចមានចិត្តសប្បុរសចំពោះប្រជាជននេះ ប្រសិនបើស្តេចសន្តោសមេត្តាដល់ពួកគេ ហើយមានប្រសាសន៍ទៅពួកគេដោយទន់ភ្លន់ នោះពួកគេនឹងបម្រើស្តេចរហូតតទៅ»។ សូមមើលជំពូក |