២ ពង្សាវតារក្សត្រ 9:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ពួកមន្ត្រីរបស់ព្រះបាទអហាស៊ីយ៉ានាំសពដាក់ក្នុងរទេះមកក្រុងយេរូសាឡឹម រួចបញ្ចុះក្នុងផ្នូររបស់រាជវង្សនៅបុរីព្រះបាទដាវីឌ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ពួកអ្នកបម្រើរបស់ទ្រង់ ក៏ដឹកសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូរបស់ទ្រង់ នៅជាមួយបុព្វបុរសរបស់ទ្រង់ ក្នុងក្រុងដាវីឌទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ពួកអ្នកបំរើទ្រង់ ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូររបស់ទ្រង់ នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងក្រុងដាវីឌទៅ។ សូមមើលជំពូកអាល់គីតាប28 ពួកមន្ត្រីរបស់ស្តេចអហាស៊ីយ៉ា នាំសពដាក់ក្នុងរទេះមកក្រុងយេរូសាឡឹម រួចបញ្ចុះក្នុងផ្នូររបស់រាជវង្សនៅបុរីស្តេចទត។ សូមមើលជំពូក |
លោកយេហ៊ូវឲ្យគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្ដេចបាននៅក្រុងសាម៉ារី ព្រោះស្ដេចពួននៅទីនោះ។ គេនាំស្ដេចទៅជួបលោកយេហ៊ូវ ហើយលោកក៏ធ្វើគុតស្ដេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្ដេច ដ្បិតគេគិតថា ស្ដេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាត ដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។