Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប៉ុន្តែ ព្រះ‌បាទ​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំ‌ទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ទីក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យេសរាល​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 តែ​ព្រះបាទ​យ៉ូរ៉ាម​បាន​វិល​ទៅ​ឯ​យេស‌រាល ព្យាបាល​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ជា​ស្តេច​ស៊ីរី​នោះ។ យេហ៊ូវ​ពោល​ថា៖ «បើ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​ដូច្នេះ​ហើយ នោះ​កុំ​ឲ្យ​អ្នក​ណា​ចេញ​រួច​ពី​ទី​ក្រុង​នេះ នាំ​ដំណឹង​ទៅ​ប្រាប់​ក្នុង​ក្រុង​យេស‌រាល​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​ស្តេច​យ៉ូរ៉ាម​ទ្រង់​បាន​វិល​ទៅ​ឯ​យេស‌រាល ដើម្បី​រក្សា​របួស​ដែល​ពួក​ស៊ីរី​បាន​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ជា​ស្តេច​ស៊ីរី​នោះ) នោះ​យេហ៊ូវ​ពោល​ថា បើ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​ដូច្នេះ​ហើយ នោះ​កុំ​ឲ្យ​អ្នក​ណា​ចេញ​រួច​ពី​ទី​ក្រុង​នេះ នាំ​ដំណឹង​ទៅ​ប្រាប់​ក្នុង​ក្រុង​យេស‌រាល​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប៉ុន្តែ ស្តេច​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ទី‌ក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យេស‌រាល​ឡើយ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ព្រះ‌បាទ​យ៉ូរ៉ាម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​យាង​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​ឲ្យ​របួស។


ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យេសរាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់ ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។


ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហា‌សែល ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។


យេសរាល យ៉ុក‌ឌាម សា‌ណូអា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម