Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 3:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ទៅ​ដល់​ជំរំ​របស់​អ៊ីស្រា‌អែល កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​ម៉ូអាប់​ដែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​គេ។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ប្រហារ​ជន‌ជាតិ​ម៉ូអាប់ ចូល​រហូត​ដល់​ក្នុង​ស្រុក ហើយ​វាយ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប៉ុន្តែ ពេល​ពួក​គេ​មក​ដល់​ទី​បោះ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​ក្រោក​ឡើង ហើយ​ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​រត់​ទៅ​នៅ​មុខ​ពួក​គេ ពួក​អ៊ីស្រា‌អែល​បាន​ដេញ​តាម​ប្រហារ​ពួក​ម៉ូអាប់ រហូត​ដល់​ក្នុង​ស្រុក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ដល់​ទី​បោះ​ទ័ព​នៃ​ពួក​អ៊ីស្រាអែល តែ​ពួក​អ៊ីស្រាអែល​ក្រោក​ឡើង ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​គេ​រត់​ទៅ​នៅ​មុខ​ខ្លួន ពួក​អ៊ីស្រាអែល​ក៏​ចេះ​តែ​ដេញ​តាម វាយ​ពួក​ម៉ូអាប់​ទៅ រហូត​ដល់​ក្នុង​ស្រុក​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ទៅ​ដល់​ជំរំ​របស់​អ៊ីស្រ‌អែល កង‌ទ័ព​អ៊ីស្រ‌អែល​ក៏​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​ម៉ូអាប់​ដែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​គេ។ កង‌ទ័ព​អ៊ីស្រ‌អែល​ដេញ​តាម​ប្រហារ​ជន‌ជាតិ​ម៉ូអាប់ ចូល​រហូត​ដល់​ក្នុង​ស្រុក ហើយ​វាយ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 3:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចម្បាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។


ពួក​គេ​ស្រែក​ថា៖ «មើល៍ សុទ្ធ​តែ​ឈាម! ស្ដេច​ទាំង​នោះ​ពិត​ជា​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ស្លាប់​អស់​ហើយ! មក៍! ពួក​ម៉ូអាប់​យើង​នាំ​គ្នា​ទៅ​រឹប​អូស​យក​ជយ‌ភណ្ឌ ឥឡូវ​នេះ!»។


កង‌ទ័ព​អ៊ីស្រា‌អែល​បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-‌ហា‌រ៉ា‌សែត ប៉ុណ្ណោះ​ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម