Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​សោយ​ទិវង្គត ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះបាទ​យេហូ‌យ៉ាគីម​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​ព្រះបាទ​យ៉ូយ៉ា‌គីន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 យេហូ‌យ៉ាគីម​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កាល​ស្តេច​យេហូ‌យ៉ាគីម​ស្លាប់ ស្តេច​យ៉ូ‌យ៉ា‌គីន​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 24:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។


ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ព្រះ‌បាទ​យេហូ‌យ៉ាគីម ហើយ​ចាប់​ស្ដេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ទៅ​កាន់​ព្រះ‌បាទ​យេកូ‌នាស បុត្រ​របស់​ស្ដេច​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ទោះ​បី​អ្នក​ប្រៀប​បាន​នឹង​ត្រា​ដែល​យើង​ពាក់​នៅ​ដៃ​ស្ដាំ​ក្ដី ក៏​យើង​ត្រូវ​ដក​អ្នក​ចេញ​ដែរ។


ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា: គ្មាន​ពូជ‌ពង្ស​ណា​ម្នាក់​របស់​យេហូ‌យ៉ាគីម ស្នង​រាជ្យ​ស្ដេច​ដាវីឌ​ទេ។ សាក‌សព​របស់​យេហូ‌យ៉ាគីម​នឹង​ត្រូវ​គេ​ទុក​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។


ព្រះ‌អម្ចាស់​បង្គាប់​ខ្ញុំ​ឲ្យ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម