Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 22:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសៀស ទ្រង់​ចាត់​លោក​សាផាន​ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដោយ​មាន​រាជ‌ឱង្ការ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​ក្នុង​រាជ្យ​ព្រះបាទ​យ៉ូសៀស ទ្រង់​ចាត់​សាផាន​ដ៏​ជា​ស្មៀន ជា​កូន​អ័សាលា ដែល​ជា​កូន​មស៊ូ‌ឡាម ឲ្យ​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដោយមាន​រាជ‌ឱង្ការ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​ស្តេច​យ៉ូសៀស នោះ​ទ្រង់​ចាត់​សាផាន​ដ៏​ជា​ស្មៀន ជា​កូន​អ័សាលា ដែល​ជា​កូន​មស៊ូឡាម ឲ្យ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ‌កាល​ស្តេច​យ៉ូសៀស គាត់​ចាត់​លោក​សាផាន​ជា​ស្មៀន​ស្តេច ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ដំណាក់​របស់អុលឡោះ‌តាអាឡា ដោយ​មាន​ប្រសាសន៍​ថា៖

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 22:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​យក​ហិប​មួយ​ចោះ​រន្ធ​លើ​គម្រប រួច​ដាក់​នៅ​ខាង​ស្ដាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់។ ពួក​បូជា‌ចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់ ក្នុង​ហិប​នោះ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា ។


លោក​បារូក​អាន​សេចក្ដី​ដែល​លោក​យេរេមា​បង្គាប់​ឲ្យ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង ឲ្យ​ប្រជា‌ជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ព្រះ‌វិហារ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ហ្លួង បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ ជិត​ទ្វារ​ថ្មី​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។


កាល​លោក​មីកា ជា​កូន​របស់​លោក​កេម៉ា‌រា និង​ជា​ចៅ​របស់​លោក​សាផាន ឮ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ដែល​មាន​សរសេរ​ក្នុង​ក្រាំង​នោះ


គាត់​ក៏​ចុះ​ទៅ​វាំង ហើយ​ចូល​ក្នុង​ការិយា‌ល័យ​របស់​ស្មៀន​ហ្លួង។ ពេល​នោះ ពួក​មន្ត្រី​ទាំង​អស់​កំពុង​ជួប‌ជុំ​គ្នា គឺ​មាន​លោក​អេលី‌សាម៉ា​ជា​ស្មៀន​ហ្លួង លោក​ដេឡា‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​លោក​សេដេ‌គា ជា​កូន​របស់​លោក​ហាណា‌នា ព្រម​ទាំង​មន្ត្រី​ឯ​ទៀតៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម