២ ពង្សាវតារក្សត្រ 18:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះក្រោកឈរ និងស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរីដូចតទៅ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ពេលនោះ រ៉ាបសាកេក៏ឈរឡើងនិយាយភាសារបស់ពួកសាសន៍យូដា ប្រាប់ថា៖ «ចូរស្តាប់រាជឱអង្ការនៃស្តេចដ៏ជាធំឧត្តម គឺស្តេចអាសស៊ើរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំឧត្តម គឺស្តេចអាសស៊ើរចុះ សូមមើលជំពូកអាល់គីតាប28 បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះក្រោកឈរ និងស្រែកក្តែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្តាប់បញ្ជារបស់ស្តេច គឺស្តេចក្រុងអាស្ស៊ីរីដូចតទៅ: សូមមើលជំពូក |
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ
មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាឲ្យយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។