២ ពង្សាវតារក្សត្រ 13:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 លោកអេលីសេទូលព្រះរាជាទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្ដេចក៏យកព្រួញទាំងនោះមកកាន់។ ព្យាការីទូលថា៖ «សូមវាយលើដី!» ស្ដេចវាយលើដីបីដង ហើយឈប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 រួចលោកទូលទៀតថា៖ «សូមចាប់យកព្រួញទាំងនោះទៅ» ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា៖ «សូមបាញ់ទៅដីទៅ» ទ្រង់ក៏បាញ់បីដងទើបឈប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រួចលោកទូលថា សូមចាប់យកព្រួញទាំងនោះទៅ ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា សូមបាញ់ទៅដីទៅ ទ្រង់ក៏បាញ់អស់គំរប់៣ដង រួចឈប់ សូមមើលជំពូកអាល់គីតាប18 អេលីយ៉ាសាក់ជម្រាបស្តេចទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្តេចក៏យកព្រួញទាំងនោះមកកាន់។ ណាពីជម្រាបថា៖ «សូមវាយលើដី!» ស្តេចវាយលើដីបីដង ហើយឈប់។ សូមមើលជំពូក |
រួចទូលថា៖ «សូមព្រះករុណាបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ព្រះបាទយ៉ូអាសក៏បើកបង្អួចនោះ។ លោកអេលីសេទូលថា៖ «សូមបាញ់ទៅ!» ស្ដេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះមកពីព្រះអម្ចាស់ គឺព្រួញជ័យជម្នះលើជនជាតិស៊ីរី។ ព្រះករុណានឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានដណ្ដើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រាអែលពីព្រះបាទបេនហាដាដ ជាបុត្ររបស់ព្រះបាទហាសែល យកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលព្រះបាទហាសែលបានវាយដណ្ដើមយកពីព្រះបាទយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ព្រះបាទយ៉ូអាសវាយព្រះបាទបេនហាដាដបីលើក រួចដណ្ដើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រាអែលមកវិញ។