Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រឆាំង​នឹង​រាជ‌វង្ស​របស់​ស្ដេច​អហាប់ សុទ្ធ​តែ​បាន​សម្រេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​អេលីយ៉ា ជា​អ្នក​បម្រើ​របស់​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ចូរ​ដឹង​ថា ក្នុង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​ថ្លែងទំនាយ​ទាស់​នឹង​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ នោះ​នឹង​គ្មាន​ណា​មួយ​ធ្លាក់​ដល់​ដី​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​លោក​អេលីយ៉ា​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ សូម​ឲ្យ​ដឹង​ថា ក្នុង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​ទាយ​ទាស់​នឹង​ជំនួរ​វង្ស​អ័ហាប់ នោះ​នឹង​គ្មាន​ណា​១​ធ្លាក់​ដល់​ដី​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី ដែល​ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​អេលីយ៉ា ជា​អ្នក​បំរើ​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​ថ្លែង​ប្រឆាំង​នឹង​រាជ‌វង្ស​របស់​ស្តេច​អហាប់ សុទ្ធ​តែ​បាន​សម្រេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! អុលឡោះ‌តាអាឡា​បាន​សម្រេច​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​មាន​បន្ទូល​តាម​រយៈ​ណាពី​អេលី‌យ៉េស ជា​អ្នក​បម្រើ​របស់​ទ្រង់»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ប្រាប់​អហាប់​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណា‌បោត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។


«អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយ»។


លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​អេលីយ៉ា។


ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បួន​តំណ»។


ពួក​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​យេហ៊ូវ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី‌ថា ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសិ‌បិល​ក្នុង​ចម្ការ​យេស‌រាល។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «បើ​ដូច្នេះ សុំ​លោក​ប្រញាប់​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ ដូច​លោក​មាន​ប្រសាសន៍​ចុះ! ចូរ​ប្រព្រឹត្ត​ចំពោះ​គាត់ ឲ្យ​បាន​ដូច​ពាក្យ​របស់​លោក ឥត​ចន្លោះ​ត្រង់​ណា​ឡើយ»។


ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ព្រះអង្គ​បាន​សម្រេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។


ផ្ទៃ​មេឃ និង​ផែនដី នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។


ព្រះ‌អម្ចាស់ ដែល​ជា​សិរី‌រុងរឿង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សម្ដី ហើយ​មិន​ចេះ​ស្ដាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។


សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ព្រះ‌អម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះ‌នាម​របស់​ព្រះអង្គ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម