២ ពង្សាវតារក្សត្រ 1:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះដែលគេអាចសួរបាន។ ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 លោកទូលស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដែលអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុននោះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលអាចសួរទ្រង់បានឬ? ហេតុនេះ ទ្រង់នឹងមិនអាចក្រោកពីដំណេក ដែលទ្រង់ផ្ទំនេះឡើយ គឺពិតជាត្រូវសុគត"»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 លោកទូលស្តេចថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងចាត់ប្រើគេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន នោះតើមិនមែនដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលល្មមសួរព្រះបន្ទូលទ្រង់បានឬអី ហេតុនេះឯងនឹងមិនបានចុះពីដំណេក ដែលបានឡើងទៅនោះឡើយ គឺនឹងត្រូវស្លាប់វិញជាពិត។ សូមមើលជំពូកអាល់គីតាប16 ជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសុំព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រអែលគេពុំអាចសុំពីអុលឡោះបាន។ ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។ សូមមើលជំពូក |
ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្ដេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកចាត់គេឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
ចូរនាំពាក្យទៅប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្នុងចំណោមពូជពង្សអ៊ីស្រាអែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការី យើងជាព្រះអម្ចាស់ យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។