២ កូរិនថូស 7:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ក៏ឥឡូវនេះខ្ញុំអរសប្បាយ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្តរហូតដល់ការកែប្រែចិត្តវិញ។ ដ្បិតអ្នករាល់គ្នាបានព្រួយចិត្តស្របតាមព្រះ ដូច្នេះអ្នករាល់គ្នាមិនបានខាតបង់អ្វីដោយសារតែយើងឡើយ។ សូមមើលជំពូកKhmer Christian Bible9 ឥឡូវនេះ ខ្ញុំត្រេកអរណាស់ ប៉ុន្ដែមិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដរហូតដល់មានការប្រែចិត្ដ ដ្បិតអ្នករាល់គ្នាព្រួយចិត្ដស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះអ្នករាល់គ្នាមិនបានទទួលការខាតបង់អ្វីមួយដោយសារយើងទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 តែឥឡូវនេះ ខ្ញុំត្រេកអរ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តនោះទេ តែដោយព្រោះការព្រួយចិត្តដែលនាំឲ្យអ្នករាល់គ្នាប្រែចិត្តនោះវិញ ដ្បិតអ្នករាល់គ្នាព្រួយចិត្តដែលគាប់ព្រះហឫទ័យព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វីដោយសារយើងឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយ បែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ សូមមើលជំពូកអាល់គីតាប9 ក៏ខ្ញុំសប្បាយចិត្ដនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្ដនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្ដគំនិត ដ្បិតបងប្អូនព្រួយចិត្ដដូច្នេះ ស្របតាមអុលឡោះ។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ សូមមើលជំពូក |
យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។