Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 2:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បើ​បងប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ទោស​នោះ​ដែល​អ្នករាល់គ្នា​ភាគច្រើន​បានដាក់​លើ​មនុស្ស​បែបនោះ ល្មម​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ហើយ​ការ​ដាក់​ទោសសម្រាប់​មនុស្ស​បែប​នេះពី​មនុស្ស​ភាគច្រើន​ នោះ​ល្មម​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទោស​ដែល​អ្នក​រាល់​គ្នា​ភាគ​ច្រើន​បាន​ធ្វើ​ដល់​មនុស្ស​បែប​នេះ នោះ​ល្មម​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ទោស​ដែល​ច្រើន​គ្នា​បាន​ធ្វើ​ដល់​មនុស្ស​យ៉ាង​នោះ នោះ​ល្មម​ប៉ុណ្ណឹង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បើ​បង​ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 2:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បងប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។


សូម​គិត​មើល៍ ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​ព្រះ‌ជាម្ចាស់​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បងប្អូន​យ៉ាង​ណា គឺ​បងប្អូន​មាន​ចិត្ត​ខ្នះ‌ខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បងប្អូន​ចេះ​សុំ​ទោស ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់ មាន​ចិត្ត​គោរព​កោត​ខ្លាច មាន​ចិត្ត​ប៉ង‌ប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ត​ឈឺ‌ឆ្អាល ហើយ​បងប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​គ្មាន​សៅ‌ហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។


បើ​មាន​បងប្អូន​ណា​ប្រព្រឹត្ត​អំពើ​បាប ចូរ​បន្ទោស​អ្នក​ទាំង​នោះ​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​ឯ​ទៀតៗ​ខ្លាច​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម